(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ តារាចម្រៀមអាមេរិកកញ្ញា Ariana Grande ប្រកាសថាមិនខ្លាចការបំផ្ទុះគ្រាប់បែកឡើយ ហើយសន្យានឹងត្រឡប់មក​ប្រគុំតន្ត្រី​នៅ ទីក្រុង Manchester នៃចក្រភពអង៉គ្លេសសាជាថ្មី ដើម្បីរៃអង្គាសប្រាក់ជួយជនរងគ្រោះ។

២៖ កូនប្រុសព្រឹទ្ធសមាជិកអាមេរិក ត្រូវតុលាការ​កាត់ទោស ក្នុងករណី​លួចបន្លំខ្លួន ចូលអុកឡុក​វេទិកា លោក ដូណាល់ ត្រាំ។

៣៖ ប្រទេសចិន អំពាវនាវឲ្យគ្រប់គ្នាអនុវត្តន៍ទណ្ឌកម្ម UN លើកូរ៉េខាងជើង ឲ្យបានខ្លាំងក្លាបំផុត និងមិនត្រូវលើកលែង។

៤៖ ចំនួនប្រជាជនស្រីលង្កា ដែលបានបាត់បង់ជីវិតដោយសារទឹកជំនន់ដ៏អាក្រក់ និងការបាក់ដី កើនដល់​១០០នាក់ ខណៈ​៩៩​នាក់​នៅតែ​បន្ត​បាត់ខ្លួន។

៥៖ ទីបំផុតមេដឹកនាំកំពូលប្រទេស G7 ចេញសេចក្តីថ្លែងការណ៍រួម ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

៦៖ ប៉ូលិសម៉ាឡេស៊ី ចាប់បានសង្ស័យជាបណ្តាញក្រុម ISIS ចំនួន០៦នាក់ ពីតាមបណ្តាខេត្តទូទាំងប្រទេស។

៧៖ បំផ្ទុះគ្រាប់បែកកក្រើកអាហ្វហ្គានីស្ថាន ផ្តាច់ជីវិតកងកម្លាំងសន្តិសុខ​ជិត២០នាក់ និងរបួស០៦នាក់៕