(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ មនុស្សរាប់សិបនាក់ស្លាប់និងរបួស ក្រោយហេតុការណ៍បំផ្ទុះរថយន្តដ៏កក្រើក នៅមុខធនាគារមួយកន្លែង ក្នុងទីក្រុង Lashkar Gah នៃខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។

២៖ ចរាចរណ៍នៅឥណ្ឌូណេស៊ី កំពុងមមាញឹកខ្លាំងទៀតហើយ ស្របពេលដែលមនុស្សម្នារាប់លាននាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ នាំគ្នាធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ តាមមធ្យោបាយធ្វើដំណើរមិនថាយន្តហោះ កប៉ាល់ រថយន្ត ឬមួយក៏ម៉ូតូនោះឡើយ ដើម្បី​​អបអរពិធីបុណ្យសាសនាអ៊ីស្លាមមួយមានឈ្មោះថា Eid al-Fitr នាថ្ងៃទី២៥-២៦ ខែមិថុនា បន្ទាប់ពីខែរ៉ាម៉ាឌននឹងត្រូវបញ្ចប់ទៅ។

៣៖ សំណង់អនាធិបតេយ្យជាង១០០ខ្នង ត្រូវបានភ្លើងឆាបឆេះខ្ទេចខ្ទីរគ្មានសល់ ក្នុងគ្រោះអគ្គីភ័យមួយ នៅតំបន់មួយកន្លែងនៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ខណៈមនុស្សប្រមាណ២០០គ្រួសារបាត់បង់ទីជម្រក។

៤៖ យន្តហោះចម្បាំងមួយគ្រឿងធុន F-16 បានឆាបឆេះឡើងក្នុងអំឡុងពេលព្យាយាម ហោះហើរចាកចេញពីព្រលានយន្តហោះ Ellington ក្នុង​ទីក្រុង Houston នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ក៏ប៉ុន្តែសំណាងល្អ អាកាសនិកបានចុចបាញ់កៅអី ដើម្បីចាកចេញទាន់ពេលវេលា។

៥៖ យន្តហោះចម្បាំងធុន J-10B ដែលជាស្នាឌៃអភិវឌ្ឍន៍ផ្ទាល់ប្រទេសចិន នឹងទៅចូលរួមក្នុងព្រឹត្តការណ៍ប្រកួតប្រជែងមួយ ស្តីពីវិស័យយោ​ធាអន្តរជាតិ ដែលនឹងប្រារព្ធឡើងនាពេលឆាប់ៗខាងមុខ។

៦៖ ប៉ូលិសប្រទេសអេស្ប៉ាញ ទើបចាប់បានជនសង្ស័យជា បណ្តាញភេរវករ ISIS ចំនួនបីនាក់ នៅទីក្រុងម៉ាឌ្រីត។

៧៖ ក្រុម ISIS បំផ្ទុះកម្ទេចព្រះវិហារ al-Nuri ដ៏ល្បីល្បាញនៅក្នុងទីក្រុងម៉ូស៊ូល ស្របពេលដែលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ បានរុលចូលទៅ​ដល់ក្បែរនោះ៕