(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ រដ្ឋាភិបាលថៃ ប្រកាសថា Facebook, Youtube និង Netflix ប្រឈមមុខនឹងការបិទ ប្រសិនបើមិនអាចបំពេញតាមច្បាប់ ក្នុង​រយៈ​ពេល​មួយ​ខែ។

២៖ ប៉ូលិសចក្រអង់គ្លេសឲ្យដឹងថា បញ្ហាទូរទឹកកក គឺជាប្រភពដើមនៃអគ្គិភ័យឆាបឆេះអាគារខុនដូម្ពស់២៤ជាន់ នៅក្នុងទីក្រុងឡុងដ៍។

៣៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន អញ្ជើញចូលរួមទស្សនាដោយផ្ទាល់ ក្នុងការធ្វើតេស្តបាញ់គ្រាប់មីស៊ីលផ្លោង Hyunmoo-2 ដើម្បី​​កំញើញ​កូរ៉េ​ខាងជើង។

៤៖ មិត្តភក្តិដ៏ជិតស្និទ្ធរបស់លោកស្រីប្រធានាធិបតី ផាក គឺនហេ ត្រូវតុលាការកូរ៉េខាងត្បូងកាត់ទោសឲ្យជាប់​ពន្ធ​នា​គារ​រយៈ​ពេល​បី​ឆ្នាំ ជុំវិញ​រឿងអាស្រូវនយោបាយពុករលួយ ដែលឈានដល់ការទម្លាក់លោកស្រី ផាក ចេញតំណែង។

៥៖ ឥណ្ឌា បាញ់បង្ហោះគ្រាប់រ៉ុក្កែតដឹកនាំផ្កាយរណបចំនួន៣១គ្រឿង ទៅកាន់គន្លងតារាវិថីក្នុងពេលតែមួយ។

៦៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ងាកចង្កូតទៅសិក្សាស្រាវជ្រាវ​ភពឧស្ម័នយក្ស អ៊ុយរ៉ាណុស និងណិបទូន ដែលស្ថិតនៅចុងប្រព័ន្ធ​ព្រះអាទិត្យ។

៧៖ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធអារ៉ាប់មួយចំនួនទៀត ទុកពេលឲ្យកាតា ១០ថ្ងៃ ដើម្បីបិទស្ថានីយ៍ទូរទស្សន៍ Al Jazeera, កាត់ផ្តាច់ទំនាក់ទំនងនឹងអ៊ីរ៉ង់ និង​បិទ​មូល​ដ្ឋាន​ទ័ព​តួកគី៕