(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ ក្រសួងការពារជាតិអាមេរិក ប្រើប្រាស់ថវិកាជាងកន្លះពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍នាវាប្រយុទ្ធប្រភេទថ្មី ទុកបង្កើនឥទ្ធិពលទ័ពជើង​ទឹក។

២៖ គ្រោះរអិលបាក់ដីដ៏រន្ធត់មួយ វាយប្រហារលើភូមិនៅតំបន់ភ្នំមួយកន្លែង ដែលស្ថិតក្នុងខេត្តស៊ីឈាន់ ភាគនិរតីនៃប្រទេស ដោយ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវបានគេជឿជាក់នៅជាប់កប់ក្រោមគំនរដីនិងដុំថ្ម។

៣៖ មនុស្សម្នាជាច្រើន ចូលរួមប្រារព្ធពិធីបូណ្យជះទឹកមានឈ្មោះថា Wattah-Watth នៅក្នុងទីក្រុង San Juan នៃប្រទេសហ្វីលីពីន។

៤៖ កម្ពស់ទឹកទន្លេ Wan'an កំពុងកើនឡើងនៅក្នុងស្រុក Xiuning នៃទីក្រុង Huangshan របស់ខេត្ត Anhui ភាគខាងកើតប្រទេសចិន ខណៈ​ទីក្រុងនេះ បានប្រឈមនឹងការធ្លាក់ភ្លៀងខ្លាំងចាប់តាំងពីថ្ងៃសុក្រមកម្ល៉េះ ហើយផ្នែកមួយចំនួននៃទីក្រុងក៏បានជន់លិចផងដែរ។

៥៖ ហាងនានានៅតាមដងផ្លូវ ត្រូវបានជន់លិចនៅក្នុងស្រុក Xiushui នៃខេត្ត Jiangxi ភាគខាងកើតប្រទេសចិន ខណៈតំបន់ភាគជើងនៃខេត្ត​មួយនេះ បានទទួលរងការធ្លាក់ភ្លៀងយ៉ាងជោគជាំ កាលពីអំឡុងយប់ថ្ងៃសុក្រសប្តាហ៍នេះ។

៦៖ ភ្នាក់ងារពន្លត់អគ្គីភ័យ ដង្ហែរក្បួនព្យុះហយាត្រាលើដងវិថី Champs Elysees សំដៅទៅកាន់វិមាន Triumphal នៅក្នុងពិធីនៃការរំលឹកទិវា​​ពន្លត់អគ្គីភ័យជាតិនៃប្រទេសបារាំង។

៧៖ នាយករដ្ឋមន្ត្រីឥណ្ឌា ចាប់ផ្តើមដំណើរទៅបំពេញទស្សនកិច្ចនៅព័រទុយហ្គាល់ អាមេរិក និងហូងឡង់ ដើម្បីជម្រុញ ទំនាក់ទំនងទូទៅ, សេដ្ឋកិច្ច, បច្ចេកវិទ្យា, វិទ្យាសាស្ត្រ និងអវកាស៕