(ប៉ាគីស្ថាន)៖ យោងតាមអាជ្ញាធររបស់ ប៉ាគីស្ថាន បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស១៤៨នាក់បានស្លាប់ និងមនុស្សជាង១០០នាក់ផ្សេងទៀតរង របួស ព្រមទាំងរបួសធ្ងន់ធ្ងរជាច្រើននាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ផ្ទុះរថយន្តដឹកប្រេង ក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP ទើបចេញផ្សាយនៅមុននេះបន្តិច។

អាជ្ញាធរប៉ាគីស្ថាន បានឲ្យដឹងទៀតថា ក្នុងចំណោមមនុស្សជាង១០០នាក់ដែលរងរបួស​ មានជាង៣០នាក់រងរបួសធ្ងន់។ ហេតុការណ៍ដ៏សាហាវនេះបាន កើតឡើងនៅតំបន់ Baahawalpur ភាគខាងកើត ប្រទេសប៉ាគីស្ថាន ក្នុងខេត្ត Punjab នៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ (ម៉ោងនៅក្នុងតំបន់)។

ហេតុការណ៍ផ្ទុះនេះដោយសារ រថយន្តដឹកប្រេង កំពុងបើកបរលើផ្លូវជាតិធំមួយ និងកំពុងមានចរាចរណ៍ច្រើនធ្វើដំណើរទៅមក, បានក្រឡាប់បណ្តាឲ្យផ្ទុះឆាបឆេះ រាលដាលដល់រថយន្ត និងម៉ូតូដទៃទៀតធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់។ តាមមន្រ្តីប៉ាគីស្ថានបានឲ្យដឹងថា អ្នកស្លាប់ដោយសារហេតុការណ៍នេះបានកើនដល់១២៣នាក់ និងរបួសជាង១០០នាក់៕