(វ៉ាស៊ីនតោន)៖ គេហទំព័រជាច្រើនរបស់​រដ្ឋបាល​អាមេរិកប្រចាំរដ្ឋ Ohio ត្រូវបានគេ Hack កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុង​សហរដ្ឋអាមេរិក) ដើម្បីបង្ហោះសារ​ប្រឆាំងរដ្ឋាភិបាល​របស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងគាំទ្រ​ក្រុម ISIS​។​ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។

ជុំវិញការ​វាយប្រហារ​ព័ត៌មានវិទ្យា​នេះដែរ សារព័ត៌មាន​អាមេរិក USA Today បានចេញចេញផ្សាយថា ក្រុម Hacker​s ឈ្មោះ Team System Dz គឺជាអ្នកនៅពីក្រោយការ Hack គេហទំព័ររដ្ឋាភិបាល អាមេរិកជាមួយនឹង​ការបង្ហោះសារមាន​ខ្លឹមសារយ៉ាងដូច្នេះថា «អ្នកនឹងត្រូវទទួលខុសត្រូ​វ (លោក) ត្រាំ  អ្នកនិងប្រជាជន​អាមេរិកទំាងអស់ គឺជាអ្នកទទួល​ខុសត្រូវរាល់​ឈាមគ្រប់ដំណក់ ដែលកំពុងហូរស្រក់​ចុះ នៅតាមបណ្ដាប្រទេស​អ្នកកាន់សាសនា​អ៊ីស្លាម»។

គួរបញ្ជាក់ថា​ គេហទំព័ររដ្ឋាភិបាល​អាមេរិក ដែលត្រូវគេ Hack រួមមាន hio Governor John Kasich's office, the Ohio Department of Rehabilitation, Correction, the Ohio Casino Control Commission, the Ohio Office of Workforce Transformation, the Ohio Office of Health Transformation, the Ohio Inspector General និង the Ohio Department of Medicaid។ ដោយឡែក បើតាម US Today ក្រុម Team System Dz គឺជាក្រុមមួយ​មានទំនោរប្រឆាំង​នឹងអ៊ីស្រាអែល ហើយក្រុមមួយនេះ ក៏ធ្លាប់បានចូល Hack គេហទំព័រក្រុម​និសិ្សតនៃ​សាកលវិទ្យាល័យ University of New Brunswick និង​គេហទំព័រ Canadian food truck's sandwich នៅក្នុង​ប្រទេស​កាណាដាផងដែរ៕