(ឡុងដ៍)៖ ក្រុមអ្នកស្រាវជ្រាវ​នៃសាកលវិទ្យាល័យ Cambridge បានរកឃើញផ្កាយ​ដ៏ជាងតូចជាងគេ​បំផុត ដែលមានវាទំហំធំជាងភពសៅរ៍ (Saturn) ក៏ប៉ុន្តែតូចជាងភពព្រហស្បតិ៍ (Jupiter) ហើយមានកម្លាំង​ទំនាញ​ខ្លាំងជាង ៣០០ដង បើធៀបនឹងភពផែនដី និង ១១ដង បើធៀប​ទៅនឹងព្រះអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។

ផ្កាយខាងលើ​​ត្រូវបានគេដាក់​ឈ្មោះឲ្យថា EBLM J0555-57Ab ដែលនៅចម្ងាយ​ប្រហែល ៦០០ឆ្នាំពន្លឺពីយើង គឺស្ថិតក្នុងផ្នែកនៃប្រព័ន្ធ​តារា Binary មួយ (ប្រព័ន្ធផ្កាយពីរ)។ ផ្កាយនេះ​មានទំហំតូចខ្លាំង រហូតធ្វើឲ្យក្រុម​អ្នកស្រាវជ្រាវ​មកពីសាកលវិទ្យាល័យ Cambridge នៃចក្រភព​អង់គ្លេស អាចរកឃើញវាបាន តែនៅពេល​ដែលវាហោះឆ្លងកាត់​ពីមុខផ្កាយ​មួយទៀត ដែលមានទំហំធំ​ និងភ្លឺជាងវាប៉ុណ្ណោះ​នៅ​ក្នុង​វីធី​សាស្រ្ត​មួយមាន​ឈ្មោះថា «Astronomical Transit» ដែលជាទូទៅ​ត្រូវបានប្រើប្រាស់​សម្រាប់ការស្វែង​រកព្រះច័ន្ទ និងភពនានា​ទៅវិញទេ មិនមែនផ្កាយនោះឡើយ។

យ៉ាងណាមិញ វាទំនងជាមិនអាច​ទៅរួចនោះឡើយសម្រាប់​ក្រុមតារាវិទូ ក្នុងការស្វែករកឃើញ​ផ្កាយមួយ ដែលមានទំហំ​តូចជាង EBLM ទៀតនោះ។ តាមនិយមន័យ ផ្កាយត្រូវតែមាន​ម៉ាស់គ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យ​មានប្រតិកម្ម Fusion Reaction ដែលបំឡែង​អ៊ីដ្រូសែន​ទៅ​ជាអេល្យ៉ូម។ ផ្កាយដែលមាន​ម៉ាស់ប្រហាក់ប្រហែល តែមានទំហំតូចជាងផ្កាយ​ដ៏ហាប់ណែន EBLM នោះ នឹងក្លាយ​ទៅជា​ផ្កាយមិន​ពេញ​លក្ខណៈ Brown Dwarf Star មួយជាក់​ជាពុំខាន។

គួរបញ្ជាក់ថា EBLM ដំបូងឡើយត្រូវបាន​គេជឿជាក់ថា គ្រាន់តែជាភពធំមួយប៉ុណ្ណោះ ប៉ុន្តែក្រោយពីការពិនិត្យ​បុគ្គលិកលក្ខណៈទូទៅ ទើបវាត្រូវបានតម្លើងតំណែងទៅជា​ផ្កាយទំហំតូចបំផុតទៅវិញ៕