(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ សហគ្រាសធំៗរបស់សហរដ្ឋអាមេរិកនិងចិនប្រមាណជា២០ក្រុមហ៊ុន ចុះហត្ថលេខាលើកិច្ចសន្យាមួយមានតម្លៃជាង០៥ពាន់​លាន​ដុល្លារ ស្តីពីការជួញដូរលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។

២៖ រូបភាពពីលើអាកាសបង្ហាញពីទេសភាពដ៏ស្រស់បំព្រង នៃកោះ Yanqi ដែលស្ថិតក្នុងទីក្រុងប៉េកាំង រដ្ឋធានីរបស់ប្រទេសចិន។

៣៖ ការតាំងពិរពណ៌អន្តរជាតិស្តិពីថ្មចម្លាក់ រូមទាំងត្បូងនិងគុជផ្សេងៗ ដែលមានរយៈពេល០៨ថ្ងៃ កំពុងប្រព្រឹត្តទៅនៅឯទីក្រុង Kunming ក្នុងខេត្ត Yunnan ភាគនិរតីនៃ​ប្រទេសចិន។

៤៖ គូជីវិតចាស់ៗចំនួន៣០គូ ដែលបានរួមរស់ជាប្តីប្រពន្ធនឹងគ្នា អស់រយៈពេលចាប់ពី៥០ឆ្នាំឡើងទៅនោះ ចូលរួមធ្វើការអបអរចំពោះ​ចំណងអាពាហ៍ពិពាហ៍ដ៏យូរអង្វែងរបស់ពួកគេ នៅក្រុង Chengde ប្រទេសចិន។

៥៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំងលោក អេមម៉ានូអ៊ែល ម៉ាក្រុង អមដំណើរដោយភរិយារបស់​មេដឹកនាំទាំងពីរ ដើរទស្សនាផ្នូរររបស់មេទ័ពបារាំងដ៏ល្បីល្បាញ ណាប៉ូឡេអុង នៅក្នុងសារមន្ទីរយោធា Les Invalides។

៦៖ គោមភ្លើងជាច្រើនលម្អរដោយពណ៌លឿង នៅអំឡុងនៃការប្រារព្ធពិធីបុណ្យមួយមានឈ្មោះថា Mitama Matsuri នៅ​ឯ​ព្រះវិហារ Yasukini ក្នុងប្រទេសជប៉ុន។

៧៖ ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីលលោក Luiz da Silva រួមគ្នានាំតវ៉ាប្រឆាំងនឹងការកាត់ទោសរបស់តុលាការ ទៅ​លើ​រូប​លោកឲ្យជាប់ពន្ធនាគារជិត១០ឆ្នាំ​ពី​បទ​ពុករលួយ៕