(ប៉ារីស)៖ លោក Lecointre ត្រូវបានតែងតាំងជាមេបញ្ជាការថ្មី នៃកងទ័ពរបស់បារាំង។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យ​រដ្ឋាភិបាលបារាំង លោក Christophe Castaner ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក Lecointre ដែលជាសមាជិកគណៈរដ្ឋមន្ត្រី របស់លោកនាយករដ្ឋមន្ត្រី Edouard Philippe បានមកជំនួសតំណែង លោក Pierre de Villiers ដែលបានសម្រេចចិត្តលាលែងពីតំណែង ដោយសារបញ្ហាជម្លោះ ស្តីពីការកាត់ថវិកាលើវិស័យការពារជាតិ។

លោក Lecointre នឹងចូលកាន់តំណែង​ជំនួសលោក Pierre de Villiers «ចាប់ពីថ្ងៃស្អែកតទៅ ដោយទទួលបន្ទុកជាមេបញ្ជាការកងទ័ព»។ នេះបើតាមសម្តីលោក Castaner បានលើកឡើង បន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍មួយ៕