(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជ្រើសតាំងអតីតអភិបាលរដ្ឋ Utah លោក Jon Huntsman ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេស​រុស្ស៊ី។

២៖ ព្យុះត្រូពិក វាយប្រហារលើភាគកណ្តាលប្រទេសវៀតណាម បណ្តាលឲ្យមនុស្ស០៤នាក់ស្លាប់ និង០៥នាក់បាត់ខ្លួន។

៣៖ អឌ្ឍចន្ទក្រហមប្រទេសស៊ីរី ទទួលជំនួយដែលផ្តល់ជូនពីសាធារណរដ្ឋឆែក នៅឯអាកាសយានដ្ឋានអន្តរជាតិ ក្នុងរដ្ឋធានីដាម៉ាស។

៤៖ ប្រជាជននេប៉ាល់នាំគ្នាឲ្យចំណីសត្វព្រាប នៅមុខប្រាសាទ Boudhanath Stupa ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតនៅរដ្ឋធានី​កាត់​ត្មាន់ឌូ នៃប្រទេសនេប៉ាល់។

៥៖ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ធ្វើការពន្លត់ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅមួយ ដែលស្ថិតក្បែរទីក្រុង Mariposa ក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋ​អាមេរិក។

៦៖ កាណាដា ចេញសេចក្តីព្រមានពីការថយចុះនៃគុណភាពខ្យល់បរិសុទ្ធ ដោយសារតែផ្សែងអ័ព្ទពុល បង្កឡើងដោយភ្លើងឆេះព្រៃ ដែលកំពុង​រីករាតត្បាតនៅតំបន់អាមេរិកខាងជើង។

៧៖ ព្យុះព្រិល វាយប្រហារប្រទេសអាហ្សង់ទីន។