(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មនុស្សម្នា​ជាច្រើន​បានចូលរួមទស្សនា «យានជំនិះគំរូសម្រាប់ Mars Rover» នាពេលអនាគត ក្នុងឱកាស​នៃទិវា Mars Day នៅឯសារមន្ទីរ​​​អកាសចរណ៍និងអវកាសជាតិស្ថិតក្នុង រដ្ឋធានី​វ៉ាស៊ីនតោន​ នៃសហរដ្ឋអាមេរិក៕

២៖ កងកម្លាំងប៉ូលិសអាហ្វហ្គានីស្ថានសរុប ១៦នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារ​ខុសគោលដៅមួយ របស់យន្តហោះចម្បាំងនៃក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងខេត្ត Helmand ភាគខាងត្បូងប្រទេស​អាហ្វហ្គានីស្ថាន៕

៣៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្តេជ្ញា​យ៉ាងមុតមាំថា រូបលោកដាច់ខាតនឹង​មិនទៅជាន់ដែន​ដីអន់ៗ ​និង​សែន​អាក្រក់​​ដូច​ជា​​សហរដ្ឋអាមេរិក​នោះឡើយ ទោះបីជា​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញលោក ឌូតឺតេ ឲ្យទៅបំពេញ​​ទស្សន​កិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុងអំឡុងកិច្ចសន្ទនា​តាមទូរស័ព្ទ​រវាងមេដឹកនាំ​ប្រទេស​ទាំងពីរ កាលពីចុង​ខែមេសាកន្លង​ទៅយ៉ាងក្តី៕

៤៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា ពុំមាន​គោលការណ៍​មូលដ្ឋានច្បាប់ត្រឹមត្រូវ​ណាមួយ សម្រាប់​បណ្តា​​មូល​ដ្ឋាន​យោ​ធា​របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេស​ស៊ីរី​នោះឡើយ៕

៥៖ សេតវិមាន​បានប្រកាសថា នឹងចាត់វិធានការធ្ងន់ធ្ងរ​ថ្មីថែមទៀត ប្រឆាំងនឹង​ប្រទេសអ៊ីរ៉ង់ ប្រសិនបើបណ្តា​អ្នកទោស​អាមេរិក ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយអយុត្តិធម៌​នៅក្នុងប្រទេសនេះ មិនត្រូវបានដោះលែង​ឲ្យធ្វើមាតុភូមិ​និវត្តន៍ មកកាន់​សហរដ្ឋអាមេរិក​វិញទេនោះ៕

៦៖ កនាំពាក្យសេតវិមានលោក Sean Spicer បានដាក់ពាក្យលាលែងពីតំណែងហើយនាថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចជ្រើសតាំង ទីប្រឹក្សាជាន់ខ្ពស់របស់លោកគឺលោក Anthony Scaramucci ធ្វើជាប្រធានទំនាក់ទំនងប្រចាំ​សេតវិមាន៕