(កាតា)៖ រដ្ឋាភិបាលប្រទេសកាតា បានប្រកាស​ស្វាគមន៍ចំពោះសេចក្តីសម្រេច ពីសំណាក់រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ដែលព្រមបើកព្រំដែន​អនុញ្ញាតដល់ ជនជាតិកាតា​ដែលប្រតិបត្តិ​សាសនាអ៊ីស្លាម ទៅចូល​ពិធីបុណ្យ​ហាជ នៃសាសនាអ៊ីស្លាម នៅក្នុងទីក្រុងម៉េកា​ដ៏ពិសិដ្ឋរបស់​អារ៉ាប៊ីសាអូឌីត ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន និងអេហ្ស៊ីប បានសម្រេចចិត្តកាត់ផ្តាច់ចំណង​ការទូត និងបិទព្រំដែនជាមួយប្រទេសកាតា ដោយចោទប្រកាន់ប្រទេសឈូងសមុទ្រមួយនេះថា បានគាំទ្រអំពើភេរវកម្ម និងលួចឃោបឃិតធ្វើរឿងល្មើសច្បាប់ជាមួយចលនាភេរវកម្ម នៅក្នុងប្រទេសអ៊ីរ៉ង់ តាំងតែពីខែមិថុនាមកម្ល៉េះ។

សម្រាប់ការអនុញ្ញាត ឲ្យបើកចំហព្រំដែនឡើងវិញលើកនេះ ក៏ជាអាចជា​សញ្ញាថា វិបត្តិកាតានឹងធូរស្រាលឡើងវិញ​ដែរ ខណៈអាមេរិកហាក់​មិនបង្ហាញការកាន់ជើងខាងណានោះឡើយ ហើយថែមទាំងបាន​លក់អាវុធជាច្រើន​ពាន់លានដុល្លារ ឲ្យប្រទេសកាតា​ថែមទៀតផង នៅក្រោយរឿងហេតុនានាផ្ទុះឡើង៕