(កូឡាឡាំពួរ)៖ ការប្រកួតសន្សំពិន្ទុប្រចាំពូល B នៃព្រឹត្តិការណ៍កីឡា SEA Games 2017 រវាងក្រុម U22 កម្ពុជា ប៉ះក្រុមការពារមេដាយមាស U22 ថៃចាប់ផ្តើមហើយក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នេះជាការប្រកួតលើកទី៣ របស់ក្រុមទាំងពីរនៃយុទ្ធនាការដែលមាន២ឆ្នាំម្តង ក្នុងនាមកម្ពុជាជាក្រុមឈរនៅលេខ៥ ក្នុងពូល B មិនទាន់មានពិន្ទុរាប់ ក្រោយចាញ់២ប្រកួត ខណៈថៃកំពុងឈរនៅលេខ៣បណ្តោះអាសន្ន ដោយមាន៤ពិន្ទុ បន្ទាប់ពីឈ្នះ១ និងស្មើ១ប្រកួត៕