(បរទេស)៖ នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិ​សំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និង​ស្ថាន​ការណ៍ទូទាំងសកលលោក​ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​ សូមទស្សនាជាលំដាប់​​ដូច​​ខាង​ក្រោម៖

១៖ រាជរដ្ឋាភិបាលថៃបង្ហើបថា ពុំទាន់មានគំរោងលុបចោលសុពលភាព លិខិតឆ្លងដែនលោកស្រី យីងឡាក់ នោះឡើយ!

២៖ កូរ៉េខាងជើងធ្វើតេស្តមីស៊ីលទៀតហើយ ដោយលើកនេះបាញ់រំលងប្រទេសជប៉ុនតែម្តង បន្ទាប់ពីបរាជ័យអស់បីគ្រាប់កាលពីសប្តាហ៍មុន!

៣៖ រដ្ឋាភិបាលវ៉ាស៊ីនតោនប្រកាសថា រឿងកូរ៉េខាងជើងបាញ់មីស៊ីលរំលងប្រទេសជប៉ុន មិនបានបង្កការគំរាមកំហែង ដល់ទឹកដីអាមេរិកនោះទេ!

៤៖ កូរ៉េខាងត្បូង ធ្វើសមយុទ្ធទម្លាក់គ្រាប់បែករាប់តោន និងព្រមានរួមដៃ​ជាមួយ​អាមេរិក សងសឹកកូរ៉េខាងជើង ក្រោយមានការបាញ់មីស៊ីលរំលងជប៉ុន!

៥៖ មហាគ្រោះទឹកជំនន់ នៅភាគខាងកើតឥណ្ឌា ផ្តាច់ជីវិតមនុស្សដល់ទៅ ៥១៤នាក់ គិតត្រឹមចុងខែសីហានេះ!

៦៖ បេសកកម្មបន្ទាប់ NASA នឹងបញ្ជូនយានទៅខួង​ចូលស្រទាប់ជ្រៅ​របស់ភពអង្គារ ដែលអ្នកវិទ្យាសាស្ត្រ​មិនធ្លាប់បានដឹង!

៧៖ មហាយក្សចិន រំលឹកខ្លាំងៗដល់សហរដ្ឋអាមេរិក កុំឲលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ!