(បរទេស)៖ នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ជាថ្ងៃដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍​អន្តរជាតិសំខាន់ៗ ​ជាច្រើនបានកើត​​មាន​ឡើង​​ដែល​មានដូចជា គ្រោះធម្មជាតិ ព្រឹត្តិការណ៍ក្តៅគគុក​នៃភ្លើងសង្គ្រាម ព្រមទាំងការប្រឈមមុខ​ដាក់​គ្នា ​រវាង​មហាអំណាច​ធំៗ​​នៅលើសកលោក ដែលបង្កឲ្យស្ថានការណ៍​ជារួម​មានភាពក្តៅគគុកខ្លាំងឡើង។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ លោក បារ៉ាក់ អូបាម៉ា ធ្លាប់ព្រមានចំពោះមុខ នាយកប្រតិបត្តិ Facebook ពាក់ព័ន្ធនឹងព័ត៌មាន​ក្លែងក្លាយ ដែលបង្ហោះដោយសេរី!

២៖ អង្គការ HRW អះអាងថា កងកម្លាំងចំរុះអាមេរិក ផ្តាច់ជីវិតជនស៊ីវិល​៨៤នាក់ ក្នុងនោះ ៣០នាក់ជាកុមារ នៅក្នុងប្រតិបត្តិការកម្ចាត់ ISIS លើទឹកដីស៊ីរី!

៣៖ ប្រទេសកូរ៉េខាងជើង អំពាវនាវឲ្យប្រទេសមួយចំនួន បង្កើតក្រុមចំរុះប្រឆាំងនឹងអាមេរិក នៅក្នុងលិខិត​ថ្កោលទោសមួយចំពោះ ដូណាល់ ត្រាំ!

៤៖ ប្រជាជនកូរ៉េខាងជើង ជាង១សែននាក់ ប្រមូលផ្តុំគ្នាកណ្តាលទីក្រុងព្យុងយ៉ាង ដើម្បីសម្តែងការប្រឆាំងទ្រង់ទ្រាយធំ ចំពោះសហរដ្ឋអាមេរិក!

៥៖  លោកស្រី Merkel ឈ្នះឆ្នោតនាអាណត្តិទី៤ ក្នុងសំឡេងគាំទ្រ ៣២.៩ភាគរយ ជាលទ្ធផលទាបបំផុតមិនធ្លាប់មាន!

៦៖ ស្ថិតក្នុងគោលដៅបង្កើតប្រទេសខ្លួនឯងមួយ ទីបំផុតក្រុមឃើដ ចាប់ផ្តើមបោះឆ្នោតប្រជាមតិ ដែលមានតែអ៊ីស្រាអែលមួយគត់គាំទ្រ!

៧៖ កូរ៉េខាងត្បូង គ្រោងផលិតនាវាមុជទឹក-នុយក្លេអ៊ែរ ដោយផ្ទាល់ដៃ និងត្រៀមទិញ​ផ្កាយរណបបន្ថែម ដើម្បីអង្កេតសកម្មភាពកូរ៉េខាងជើង!