(វ៉ាស៊ីនតោន)៖ អាជា្ញធរអាមេរិក បានរាយការណ៍ថា ចំនួនអ្នក​ស្លាប់ដោយសារ​ភ្លើងឆេះ​ព្រៃនៅ​​ភាគខាងជើង​​​រដ្ឋកាលីហ្វរ​ញ៉ ​នៃ​ភាគខាងលិច​សហរដ្ឋអាមេរិក​បានកើនដល់ ៣៨នាក់ហើយ ខណៈមនុស្សជិត ១០០,០០០នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ នេះ​បើ​តាម​​ការ​ចេញ​​ផ្សាយ​ដោយសារព័ត៌មាន Sputnik​ នៅ​ថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៧។

យោងតាម នាយកដ្ឋានរុក្ខាប្រម៉ាញ់ និងបង្ការអគិ្គភ័យ ចំនួនអ្នកសា្លប់បានកើនដល់៣៨នាក់ ក្នុងនោះ ២០នាក់ នៅតំបន់ Sonoma, ០៨នាក់ នៅតំបន់ Mendocino, Napa​ ០៦នាក់ និង Yuba​ ០៤នាក់។ បន្ថែមពីលើនេះ ចំនួនប្រជាជនត្រូវជម្លៀសទៅកាន់ជម្រកស្នាក់នៅបណ្ដោះអាសន្ន បានកើនឡើងដល់ ១០០,០០០នាក់ ហើយហេដ្ឋារចនាសម្ព័ន្ធ ៥,៧០០ខ្នង ក៏ត្រូវបាន បំផ្លាញទូទាំងរដ្ឋ​កាលីហ្វរញ៉ាផងដែរ។​​

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ សភាអាមេរិកបានអនុម័តកញ្ចប់ថវិកា ៣៦.៥ពាន់លានដុល្លារ ដើម្បីជួសជុលការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិនៅតាមរដ្ឋមួយចំនួន ក្នុងនោះ មានទំាងរដ្ឋកាលីហ្វ័រញ៉ា៕