(អូទ្រីស)៖ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ជ្រៅឆ្លងចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោក Sebastian Kurz ប្រធានគណបក្សប្រជាជន (People's Party) បានប្រកាសពីការទទួលជ័យជំនះលើការបោះឆ្នោត ហើយការទទួលបានជោគជ័យនេះធ្វើឲ្យលោកក្លាយមេដឹកនាំវ័យក្មេងជាងគេនៅលើពិភពលោក។

People's Party របស់លោក Kurz ទទួលបានជ័យជំនះចំនួន ៣១,៥ភាគរយ នៃលទ្ធផលឆ្នោត, បន្ទាប់មកគណបក្ស Social Democrats ២៧,១ភាគរយ និងគណបក្ស Freedom Party ២៥,៩ភាគរយ។

លោក Sebastian Kurz មានវ័យត្រឹមតែ៣១ឆ្នាំប៉ុណ្ណោះ ហើយលោកក៏ជារដ្ឋមន្រ្តីក្រសួងការបរទេសរបស់អូទ្រីសដែលមានវ័យក្មេងជាងគេផងដែរ៕