(ប៉េកាំង)៖ គ្រោះរញ្ជួយផែនដី​កម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារ​ស្រុក Nyingchi នៃតំបន់​ទេបេ ភាគនិរតី​ប្រទេសចិន នៅវេលា​ម៉ោង ៦៖៣៤នាទីព្រឹក (ម៉ោងនៅប៉េកាំង)។ នេះបើតាម​របាយការណ៍ចេញផ្សាយភ្លាមៗ ពីមជ្ឈមណ្ឌល​ជាបណ្តាញ តាមដានគ្រោះរញ្ជួយដីចិន (CENC) ដកស្រង់ដោយសីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

គ្រោះរញ្ជួយដី​ខាងលើនេះ​ មានរំញ័រចេញពីជម្រៅដី ១០គីឡូម៉ែត្រ ហើយភ្លាមៗ​បែបនេះ​ពុំទាន់មាន​សេចក្តីរាយការណ៍ អំពីចំនួនជនរងគ្រោះ និងការខូចខាត​នានានោះ​ឡើយ៕