(យូអិន)៖ រុស្ស៊ីបានវ៉េតូ (ជំទាស់) សេចត្តីព្រាង​របស់ក្រុមប្រឹក្សា​សន្តិសុខ នៃអង្គការ​សហប្រជាជាតិ ដែលរៀបចំ​ឡើង​ដោយជប៉ុន ស្តីពីការបន្ត​​​យន្ត​ការ​​រួម ដើម្បីធ្វើការស៊ើប​អង្កេត​ស្វែងរក អ្នកដែលនៅពី​ក្រោយការ​វាយប្រហារ​ដោយ អាវុធគីមី នៅស៊ីរី។ នេះបើ​តាមការចេញ​ផ្សាយដោយ​​ទីភ្នាក់ងារ​ព័ត៌​មាន​​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

សំឡេងឆ្នោត​ខាងលើនេះ គឺជាការប្រើសិទ្ធិ​វ៉េតូលើកទី ១១ ហើយ​របស់រុស្ស៊ី ទៅលើសេចក្តី​សម្រេចរបស់ក្រុម​ប្រឹក្សាសន្តិសុខ UN ​ពាក់​ព័ន្ធ​នឹង​ប្រទេស​ស៊ីរី ព្រម​ទាំង​ជា​លើកទី ៣ ទាក់ទិនការយន្តការស៊ើប​អង្កេតរួម ហៅកាត់ថា JIM របស់អង្គការ​សហប្រជាជាតិ​ និងអង្គការ​ហាមឃាត់​ ការប្រើ​ប្រាស់​​អាវុធ​​​នុយ​ក្លេ​អ៊ែរ (OPCW)។ ជាមួយ​គ្នានេះ បូឡាវី​ក៏បានបោះឆ្នោត​ប្រឆាំងនឹង​សេចក្តីព្រាង​​ នៃ​សេចក្តី​សម្រេច​របស់ UN កាលពីថ្ងៃសុក្រ​នេះ​ផងដែរ ខណៈចិនបាន​ធ្វើអនុប្បវាទ។

គួរបញ្ជាក់ថា សាលដីកា​របស់ JIM ដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខ UN អនុម័ត​ជាឯកច្ឆ័ន្ទ​ កាលពីឆ្នាំ២០១៥ បានផុតសុពភាពនា​ថ្ងៃ​សុក្រ​សប្តាហ៍នេះ៕​