(បាងកក)៖ អាជ្ញាធរថៃ​បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ០៣នាក់បានស្លាប់ និង ១៨នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះម៉ូតូ​បង្កៃគ្រាប់បែកមួយ​គ្រឿង នៅព្រឹក​ថ្ងៃចន្ទ​នេះ នៅក្នុងផ្សារមួយកន្លែង​ស្ថិត​ខេត្តយ៉ាឡា (Yala) នៃភាគខាងត្បូង​ប្រទេសថៃ។​ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន R​euters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​នៅក្នុងតំបន់ ក្រុមឧក្រិដ្ឋជនបាន​បង្កៃគ្រាប់បែកនៅលើម៉ូតូ​មួយគ្រឿង ហើយយកវា​ទៅផ្លុងចោល​នៅក្បែរផ្សារ​ ដោយកម្លាំង​ផ្ទុះរបស់វាបានបណ្ដាល​ឱ្យមនុស្ស ០៣នាក់ស្លាប់ ប៉ុន្តែមិនមានក្រុម​ណាមួយ​ចេញមុខទទួលខុស​ត្រូវនៅឡើយទេ ខណៈមនុស្ស ១៨នាក់បានរងរបួស។

គួរបញ្ជាក់ថា ខេត្ត ណារ៉ាត់ធីវ៉ាត់ (Narathiwat), ផាត់តានី (Pattani) និងខេត្ត Yala នៃភាគខាងត្បូង​ប្រទេសថៃ គឺជាជំរករបស់​ក្រុមជនជាតិភាគតិច​ម៉ាឡេ ដែលកំពុងប្រយុទ្ធ​ដើម្បីស្វ័យភាព​ ស្របពេល​អំពើ ហិង្សាបាន​ផ្ដាច់យកអាយុជីវិត​មនុស្សច្រើនជាង ៦,០០០នាក់ គិតចាប់តាំងពីឆ្នាំ​២០០៤មក៕