(ហ្សាកាតា)៖ ទីភ្នាក់ងារ​ឧតុនិយម និងភូមិសាស្ត្រ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃអង្គារនេះ បានឱ្យដឹងថា គ្រោះរញ្ជួយដី​កម្រិត ៦.១រ៉ិចទ័រ (ពីដំបូង ៦.៤រ៉ិចទ័រ) បានវាយប្រហារ​លើរដ្ឋធានី​ហ្សាការតា ប៉ុន្តែមិនមាន​ការ​ប្រកាសអាសន្ន​ ពីរលកយក្ស​ស៊ូណាមិ​នោះទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។

យោងតាម​ទីភ្នាក់ងារ​ឧតុនិយម និងភូមិសាស្ត្រ​ឥណ្ឌូណេស៊ី កាលពីដំបូង​ឡើយគ្រោះរញ្ជួយដី​នេះមានកម្លាំង ៦.៤រ៉ិចទ័រ តែក្រោយ​មកធ្លាក់មក​នៅត្រឹម ៦.១រ៉ិចទ័រ ហើយភ្លាម​ក៏មិនមាន សេចក្ដីរាយការណ៍​ទំហំខូចខាត ឬជនរងគ្រោះ​នៅឡើយនោះ​ដែរ៕