(ម៉ានីល)៖ មិនមែនជារឿង​ធម្មតាទេ ភ្នំភ្លើង Mayon ដ៏ល្បីល្បាញ​នៅខេត្ត Albay របស់ហ្វីលីពីន ហាក់បង្ហាញ​សញ្ញាអាក្រក់កាន់តែខ្លាំង​ឡើងៗហើយ ដោយផ្សែងកម្អែល​ចាប់ផ្តើម​ហុយចេញ​ពីកំពូលភ្នំភ្លើង នាំឲ្យសញ្ញាប្រកាស​អាសន្នដោយក្រុមអ្នកអង្កេត ឡើងដល់​កម្រិតទី ៤ ជាលំដាប់​ខ្ពស់មួយ។ នេះបើតាម​ការចេញផ្សាយដោយ ស៊ីនហួរ​ នាល្ងាច​ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដី​ហ្វីលីពីន បានឱ្យដឹង​យ៉ាងដូច្នេះថា «ភ្នំភ្លើង Mayon នៅក្នុង​ខេត្ត Albay មានកំរិតរំញ័រ​កាន់តែខ្លាំង ហើយនឹងផ្ទុះព្រមតំាង​បញ្ចេញកំអែលភ្នំភ្លើង​ដ៏គ្រោះថ្នាក់... ហើយដើម្បី​សុវត្ថិភាព វិទ្យាស្ថានបានពង្រីក​តំបន់គ្រោះថ្នាក់​ក្នុងបរិវេណ ០៨គីឡូម៉ែត្រ ពីកំពូល​ភ្នំភ្លើង រីឯអ្នកបើក​យន្ដហោះគួរ​កុំហោះជិត ភ្នំភ្លើងមួយនេះ»

ខាងក្រោយនេះ គឺជារូបភាព​មួយចំនួន បង្ហាញពីសញ្ញា​មិនស្រួល នៃភ្នំភ្លើងខាងលើ៖