(ម៉ិកស៊ិក) ៖ យោងតាមសារព័ត៌មាន ABC ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា មានមនុស្សចំនួន១៣នាក់បានស្លាប់និង១៥នាក់ទៀត បានទទួលរងរបួស បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងហោះហើរពិនិត្យដើម្បីធ្វើការវាយតម្លៃការខូចខាតនៃគ្រោះរញ្ជួយដី បានធ្លាក់នៅភាគខាងត្បូង ប្រទេសម៉ិកស៊ិក។

ភ្លាមៗនេះមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ មិនទាន់ប្រាប់ឲ្យដឹងនៅឡើយនោះទេ។

សូមជំរាបថា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះ ​គ្រោះ​រញ្ជួយដី​៧.៥រ៉ិចទ័រមួយ បានវាយប្រហារ​ភាគខាងត្បូង ប្រទេស​ម៉ិចស៊ិក និងនាំឲ្យរដ្ឋធានីម៉ិចស៊ីកូ​​ទាំងមូល​ រងគ្រោះដោយរំញ័រនេះ។

ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដី​កម្រិតធ្ងន់​​នេះ បានកើតមាន​ឡើងនៅចំណុចមួយ ដែលស្ថិតនៅ​ចម្ងាយ៤គីឡូម៉ែត្រ ពី​តំបន់ Pinotepa de Don Luiss នៃភាគ​ខាងត្បូង​ប្រទេស ដែលមាន​ជម្រៅ​ញ័ររញ្ជួយ​ប្រមាណ​១០គីឡូម៉ែត្រ​នៅក្រោមដី៕