(អ៊ីរ៉ង់)៖ យន្តហោះមួយ​គ្រឿង​ ដែលមានមនុស្សជិះ​​នៅលើនោះ​​ទាំងអស់ ៦៦នាក់ បានធ្លាក់នៅ​​ក្នុង​តំបន់ភ្នំ ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយពេលនេះ​ក្រុមសង្គ្រោះ​កំពុងតែ ឆ្ពោះទៅកាន់​កន្លែងកើតហេតុ ខណៈមានការព្រួយបារម្ភថា ពុំមានអ្នកណា​អាចនៅរស់រាន​មានជីវិតនោះឡើយ។ នេះបើតាមការ​ចេញផ្សាយ​ព័ត៌មាន​​បន្ទាន់​ដោយ ស៊ីនហួរ នារសៀល​ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

យន្តហោះខាងលើនេះ ត្រូវបានផ្នែកអាកាសចរណ៍អ៊ីរ៉ង់អះអាងថា ATR-72 ធ្វើដំណើរ​ពីទីក្រុងតេហេរ៉ង់ សំដៅទៅទីក្រុង Yasuj ភាគខាងត្បូង ដែលមានចម្ងាយ ៦២០គីឡូម៉ែត្រពីគ្នា ជាមួយមនុស្សជិះ​នៅលើស​សរុប ៦៦នាក់៕