(អាមេរិក)៖ នៅក្នុងទីក្រុង​ហ្រ្វែងហ្វត (Frankfort) នៃរដ្ឋឃែនថាក់គី (Kentucky) សហរដ្ឋអាមេរិក អគារពាណិ​ជ្ជកម្ម Capital Plaza កម្ពស់ ២៨ជាន់ ដែលត្រូវបាន​សាងសង់ឡើងកាលពី​ឆ្នាំ១៩៧២ និងជាសំណង់អគារ​ខ្ពស់ជាងគេបំផុត​ប្រចាំទីក្រុងនេះ​ ត្រូវបានគេ​រំលំ​ចោល ដើម្បីបើកផ្លូវ​សម្រាប់ការសាងសង់​ សំណង់អគារពាណិជ្ជកម្ម​ថ្មី ជំនួសនៅលើ​កន្លែងរបស់អគារ​ចំណាស់នេះ។ នេះបើតាម​ការចេញ​ផ្សាយ​​ដោយ ​សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។

គ្រាប់បែកត្រូវបាន​គេប្រើប្រាស់ ដើម្បីបំផ្ទុះរំលំសំណង់​អគារខាងលើ ហើយបើតាមសារព័ត៌មាន​អាមេរិក USA Today អគារពាណិជ្ជកម្ម​ថ្មី​​​​មួយទៀត នឹងត្រូវសាងសង់នៅលើ​ទីតាំងនៃអគារចាស់​នោះ។ អគារពាណិជ្ជកម្មថ្មី ដែលនឹងលេចចេញ​ជារូបរាងនាពេល​អនា​គតត្រូវគេរំពឹងថា នឹងអាចផ្ទុកបុគ្គលិក​បម្រើការងារ​​ឲ្យ​ក្រុមហ៊ុនផ្សេងៗ​​ចំនួន ១,៥០០នាក់ ហើយវាមានផ្ទីដីសរុប ៣៦,០០០ម៉ែត្រក្រឡា។

ខាងក្រោមគឺជា​ឃ្លីបវីដេអូខ្លីស្តែងៗ ពីដំណើរការ​បំផ្ទុះរំលំអគារកម្ពស់ ២៨ជាន់នេះ និងមានអ្នកចូលរួមទស្សនារាប់ពាន់នាក់៖