(កង់បេរ៉ា)៖ អតីតរដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោក បុប ខារ (Bob Carr) បានអំពាវនាវឱ្យ​រដ្ឋាភិបាលអូស្ត្រាលី​ កាត់បន្ថយអត្រាធ្វើចំណាកស្រុកទៅបរទេស​ឱ្យបានពាក់​កណ្ដាល ដើម្បីជួយជំរុញ​កំណើនប្រជាជន​នៅក្នុងស្រុក។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។

លោក Bob Carr ដែលបានកាន់តំណែង​ជារដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ បានកត់​សម្គាល់ថា ការកើនឡើង​នៃការឈឺចាប់​ ពាក់ព័ន្ធនឹងកំណើន​ប្រជាជន​អូស្ត្រាលី អាចនឹងត្រូវបាន​កាត់បន្ថយ បើសិនជាការធ្វើ​ចំណាក​ស្រុកត្រូវ បានកាត់បន្ថយ​ត្រឹមពាក់​កណ្ដាល។
«ការធ្វើសំណាក​ស្រុក គឺជាលក្ខណៈសម្បត្តិ​របស់យើង... ៣៧ភាគរយ នៃប្រជាជនក្នុង ទីក្រុងស៊ីដនី បានកើតនៅបរទេស។ យើងពិតជាចូលរួមអបអរ ប៉ុន្តែប្រជាជន​របស់​យើងខ្លះ​ ដែលកើតនៅបរទេស​នៅតែចោទ សួរថា ពួកគេអាចទទួលបាន​ផលប្រយោជន៍​ដូចគ្នា​ ទៅនឹងប្រជាជននៅក្នុងស្រុក​ដែរ ឬទេ?»។ នេះបើតាម​ការលើកឡើង​របស់ លោក Bob Carr នៅក្នុងបទ​សម្ភាសន៍ជាមួយ​ប្រព័ន្ធផ្សព្វផ្សាយ​អូស្ត្រាលី កាលពីយប់​ថ្ងៃចន្ទ។

គួរបញ្ជាក់ថា ការលើកឡើង​របស់លោក Carr កើតមានឡើងតែ​ប៉ុន្មានសប្ដាហ៍​ប៉ុណ្ណោះ ក្រោយអតីត​នាយករដ្ឋមន្ត្រី​អូស្រ្ដាលី លោក Tony Abott និយាយនៅ​ក្នុងសុន្ទរកថា​មួយថា អត្រាចំណាកស្រុក​ប្រចាំឆ្នាំ អាចនឹងត្រូវបាន​កាត់បន្ថយពី ១៩០,០០០ នាក់ មកនៅត្រឹម ១១០,០០០នាក់៕