(កាប៊ុល)៖ ក្រុមមន្ត្រីអាហ្វហ្គានីស្ថាន នៅថ្ងៃអាទិត្យនេះ បាននិយាយថា អត្តឃាតជនម្នាក់បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង នៅខាង ក្រៅការិយាល័យចុះឈ្មោះក្នុងទីក្រុងកាប៊ុល ដោយបណ្ដាលឱ្យមនុស្ស១២នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ខណៈពួកគេ កំពុងរងចាំយកអត្តសញ្ញាណប័ណ្ឌ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមក្រុមមន្ត្រអាហ្វហ្គានីស្ថាន ភា្លមៗពុំទាន់មានក្រុមណាមួយចេញមុខ អះអាងទទួលខុសត្រូវលើ ការវាយប្រហារ នេះទេ។ ចំណែកឯ ក្រុមតាលីបង់ដែលតែងតែដឹកនាំ សកម្មភាពវាយប្រហារបំផ្ទុះគ្រាប់បែកប្រឆាំងនឹងអាជ្ញាធរ ក៏បានចេញមុខបដិសេធ ដែរថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ។

គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតខាងលើ ក៏បានបណ្ដាលឱ្យមនុស្ស៥៧នាក់ រងរបួស ហើយអគារនៅក្បែរខាង ទទួលរងការខូចខាតផងដែរ៕