(ហ្សាការតា)៖ គ្រោះរញ្ជួយផែនដី​កម្រិត ៥.៦រ៉ិចទ័រ បានប្រហារចំដែន​សមុទ្រភាគខាង​កើតនៃ ប្រទេសឥណ្ឌូណេស៊ី​នាថ្ងៃចន្ទនេះ។ នេះបើ​តាមការចេញ​ដកស្រង់ការ​ផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។

គួរជម្រាបថា ចំណុចរំញ័រ​របស់គ្រោះធម្មជាតិនេះ ស្ថិតនៅចម្ងាយ​ប្រមាណ ២៨២គីឡូម៉ែត្រ ភាគពាយ័ព្យ​ទីក្រុង អាបេភួរ៉ា (Abepura) និងមានជម្រៅ​រាក់​​ត្រឹម ១០គីឡូម៉ែត្រ​ប៉ុណ្ណោះ។ ភ្លាមៗ​បែបនេះ គេពុំទា​ន់ឃើញមានសេចក្តីរាយការណ៍​អំពីមនុស្សរងគ្រោះ ឬក៏ការ​បំផ្លិចបំផ្លាញ​​បង្ក​ឡើងដោយ​ហេតុការណ៍នេះ​នៅឡើយទេ៕