(តូក្យូ)៖ អាជ្ញាធរជប៉ុន​បានអះអាង​ថា មនុស្ស​ ០២នាក់​បានស្លាប់ និងជាច្រើន​នាក់របួស នៅក្នុងគ្រោះរញ្ជួយដី​កំរិត ៥.៩រ៉ិចទ័រ ដែលបាន វាយប្រហារលើទីក្រុង Osaka ភាគខាងលិច​ប្រទេស​ជប៉ុន​នៅម៉ោង ៧៖៥៨នាទី​ព្រឹកមិញនេះ (ម៉ោងនៅ​ក្នុងតំបន់)។ នេះបើ​តាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមទីភ្នាក់ងារ​ឧតុនិយមជប៉ុន គ្រោះរញ្ជួយដី​កំរិត ៥.៩រ៉ិចទ័រនេះ មានជំរៅរញ្ជួយ​ទៅក្នុងដី ១៥.៤គីឡូម៉ែត្រ។ ប៉ុន្តែ​ពុំទាន់មានការប្រកាស​អាសន្នពីរលកយក្ស​ស៊ូណាមិឡើយ ខណៈរថភ្លើង​ល្បឿនលឿន Shinkansen ត្រូវផ្អាកដំណើរការ​បណ្ដោះ​អាសន្ន។ រីឯក្រុម អាជ្ញាធរក៏​បានបញ្ជាក់​ដែរថា ពុំមានបញ្ហាណាមួយ​ត្រូវបានរកឃើញ​លើរ៉េអាក់ទ័រ​នុយក្លេអ៊ែរ នៅក្នុង​តំបន់​នោះទេ៕