(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ​នាវាចម្បាំងចិន ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ទៅប្រទេសប៉ូឡូញ។

២៖ កូរ៉េខាងជើង​ផ្សព្វផ្សាយប្រាប់​ប្រជាជនខ្លួនថា កូរ៉េទាំងពីរ​ព្រមព្រៀងគ្នារៀបចំជំនួប​ក្រុម​គ្រួសារ​ដែលបែក​បាក់ដោយ​សង្គ្រាម។

៣៖ មហា​សន្និបាត UN ទាមទារឲ្យ​ប្រទេស​រុស្ស៊ី​ ដកកងទ័ព​​ចេញពី​​ប្រទេស Moldova ដោយ​គ្មានលក្ខខណ្ឌ​អ្វីទាំង​អស់។

៤៖ ​ប្រធានាធិបតី ​ដូណាល់ ត្រាំ គំរាម​ដំឡើងពន្ធ ២០% លើការ​នាំចូល​រថយន្ត​ពីសហភាពអឺរ៉ុប ដោយសារតែការ​ហ៊ាន​ដំឡើងពន្ធតបត​អាមេរិក។

៥៖ ករណី​បំផ្ទុះ​​មុខវេទិកា​នាយករដ្ឋមន្ត្រី​​អេត្យូពី បង្ករបួស​មនុស្ស​៨៣នាក់ ខណៈមិន​ទាន់ដឹងថា​នរណាជា​អ្នកប្រព្រឹត្ត។

៦៖ ភូមិ Alas Malang ​នៅក្រុង Banyuwangi ខេត្តជ្វាខាងកើត ​ប្រទេសឥណ្ឌូណេស៊ី កំពុងរងគ្រោះធ្ងន់ដោយការធ្លាក់ភ្លៀងខ្លាំង។

៧៖ បុរសជនជាតិចិនឈ្មោះ Liu Yibing ចែករំលែកបទពិសោធន៍​​ពីការប្រែក្លាយខ្លួនកសិករម្នាក់ ទៅជាអ្នកបើកយន្តហោះអាជីព។