(ចិន)៖ កសិករសណ្តែងសៀង ក្នុងតំបន់ផលិតសណ្ដែកសៀង ដ៏សំខាន់របស់ចិន កំពុងយកចិត្តទុកដាក់លើការប្រែប្រួលក្នុងទីផ្សារ ដែលបង្កឡើងដោយភាពតានតឹង ផ្នែកពាណិជ្ចកម្មរវាងចិន និងសហរដ្ឋអាមេរិក។
កាលពីដើមខែនេះ ចិនបានដាក់ពន្ធ២៥% ភ្លាមៗលើកសិផលនានារបស់អាមេរិក ដូចជាសណ្តែងសៀងជាដើម ដើម្បីឆ្លើយតបចំពោះអាមេរិក ដែលបានកំណត់ពន្ធទំនិញនាំចូលពីប្រទេសចិន ក្នុងទំហំទឹកប្រាក់ ៣៤ពាន់លានដុល្លារ។
នៅក្នុងខេត្ត លាវនីង អ្នកផលិតប្រេងសណ្តែកសៀង គឺលោក ចាង យ៉ានឡុង មានមោទនភាពលើប្រេងសណ្តែកសៀង សិរីរាង្គរបស់គាត់។ ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ បានប្រើប្រាស់តែសណ្តែកសៀង ដែលដាំក្នុងស្រុក ដែលមិនមែនជាប្រភេទសណ្ដែកកែប្រែ ហ្សែន ឬហៅកាត់ថា GMO ( Grown non-genetically Modified) នោះទេ។
លោក ចាង យ៉ានឡុង អ្នកផលិតប្រេងសណ្កែកសៀង បាននិយាយថា ក្នុងខែតុលា មានពិធីបុណ្យពីរ ដែលយើងនឹងធ្វើការប្រារព្ធ។ មួយគឺពិធីបុណ្យសែនព្រះខែ និងមួយទៀត គឺទិវាបុណ្យជាតិ។ អំឡុងពេលនេះ គឺជារដូវកាលត្រូវប៉ាន់បំផុតសម្រាប់កសិករ ក្នុងការប្រមូលផលរបស់ពួកគាត់។
ប្រទេសចិន គឺជាប្រទេសនាំចូលសណ្តែកសៀង ពីអាមេរិកច្រើនជាងគេបំផុត ក្នុងពិភពលោក ហើយសណ្តែកសៀងដែលនាំចូលភាគច្រើន គឺជាប្រភេទកែប្រែហ្សែន។ ដូច្នេះ ការដំឡើងពន្ធចំនួន២៥% លើសណ្តែកសៀងអាមេរិក នឹងធ្វើឲ្យតម្លៃដើមមានកើនឡើង សម្រាប់ការលក់សណ្តែកសៀង GMO នេះនៅលើទីផ្សារក្នុងស្រុក។ នេះគឺពិតជាព័ត៌មានល្អ សម្រាប់កសិករដែលផលិតសណ្តែកសៀងមិនមែនជា GMO ដែលពួកគេអាចផលិតបានប្រហែលជា២០% នៃតម្រូវការសណ្តែកសៀងសរុបទូទាំងប្រទេស។
លោក ចាង យ៉ានឡុង អ្នកផលិតប្រេងសណ្កែកសៀង និយាយថា «ពួកយើងមិនទាន់ឃើញ មានការប្រែប្រួលភ្លាមៗ សម្រាប់តម្លៃសណ្តែកសៀងនោះទេ។ ខ្ញុំគិតថាការប្រែប្រួលនឹងកើតមានម្តងបន្តិចៗ។ វាមិនអាចស្ទុះឡើងភ្លាមៗ ក្នុងរយៈពេលខ្លីឡើយ ។ ខ្ញុំជឿជាក់ថាប្រទេសយើងនឹងចាត់វិធានការ ដើម្បីគ្រប់គ្រងការប្រែប្រួលនេះ»។
ក្នុងឆ្នាំ២០១៧ ប្រទេសចិន គឺជាប្រទេសដែលនាំចូលសណ្តែកសៀងច្រើនជាងគេបំផុត ដោយការនាំចូលនាឆ្នាំ២០១៧ បានកើនឡើង១៥% បើធៀបនឹងឆ្នាំ២០១៦។ ភាគច្រើននៃការនាំចូលត្រូវបានប្រើប្រាស់ លើការផលិតចំណីសត្វ និងប្រេងបន្លែផ្សេងៗ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករជាច្រើនបានជ្រើសរើសយកការដាំពោត ជំនួសឲ្យសណ្តែកសៀង ដែលផ្ដល់ប្រាក់ចំណេញតិច។
ដោយសារតែជម្លោះពាណិជ្ជកម្មកាន់តែខ្លាំងឡើង ប្រទេសចិនបានវាយបកទៅវិញ ដោយកំណត់ពន្ធក្នុងតម្លៃស្មើគ្នា ជាពិសេសកសិផលរបស់អាមេរិក ដូចជាសណ្តែកសៀងជាដើម។ ក្នុងរយៈពេលវែង តម្លៃសណ្តែកសៀង ត្រូវបានរំពឹងថា នឹងមានការប្រែប្រួល សម្រាប់ប្រទេសទាំងពីរ ដែលស្ថិតនៅម្ខាងម្នាក់ នៃមហាសមុទ្រប៉ាស៊ីហ្វិក ពោលគឺតម្លៃសណ្ដែកសៀងប្រែប្រួលតាំងពីចម្ការ នៅរដ្ឋអ៊ីលីណយ (Lllinois) និង អាយអូវ៉ា (Lowa) រហូតដល់ភូមិដាច់ស្រយាល នៃភាគឥសាន្តប្រទេសចិន។
លោក វ៊ូ តាន ប្រធានគ្រប់គ្រងផលិតកម្ម នៃកសិដ្ឋានមួយនៅចិន បានថ្លែងថា «នៅឆ្នាំនេះ ពួកយើងបានដាំសណ្តែកសៀង១០០ ហិចតា។ ឆ្នាំក្រោយ ពួកយើងនឹងឃើញថា តើរដ្ឋនឹងជួយឧបត្ថម្ភធនប៉ុន្មានដល់ពួកយើង ហើយយើងនឹងពិនិត្យមើលប្រាក់ចំណេញ។ ប្រសិនបើជំនួយឧបត្ថម្ភធនពីរដ្ឋាភិបាល គួរឲ្យចាប់អារម្មណ៍ ពួកយើងនឹងបន្តដាំសណ្ដែកសៀងលើផ្ទៃដីច្រើនជាងមុន»៕ (សារព័ត៌មាន CCTV របស់ចិន)