(ឥណ្ឌូណេស៊ី)៖ គ្រោះរញ្ជួយដីកំរិត ៦.៤រ៉ិចទ័រ បានវាយប្រហារលើកោះ Lombok ដែលជាគោលដៅទេសចរណ៍មួយដ៏សំខាន់ របស់ប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS​ ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម USGS គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង៦៖៤៧នាទីព្រឹកមិញនេះ (ម៉ោងនៅក្នុងតំបន់) តែមួយម៉ោង ប៉ុណ្ណោះបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥.៤ រ៉ិចទ័រមួយផ្សេងទៀតវាយប្រហារលើតំបន់ដដែល។ USGS បានឱ្យដឹងទៀតថាគ្រោះ រញ្ជួយដីនេះ មានជម្រៅរញ្ជួយ ០៧គីឡូម៉ែត្រទៅក្នុងដី និងស្ថិតនៅចំងាយ ៤៩.៥គីឡូម៉ែត្រពីភាគឦសាន ទីក្រុង Mataram នៃកោះ Lombok។

ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញនៅឡើយទេ ហើយក៏មិនមានការប្រកាសអាសន្នពី រលកយក្សស៊ូណាមិដែរ៕