(ប្រេស៊ីល)៖ យន្ដហោះខ្នាតតូចមួយគ្រឿងបានធ្លាក់ នៅអំឡុងពេល​ចុះចតនៅឯព្រលាន​យន្ដហោះ​ សៅប៉ូឡូ ខេមផូឌឺម៉ាតេ (Sao Paulo's Campo de Marte) កាលពីល្ងាច​ថ្ងៃអាទិត្យ (ម៉ោងនៅ​ក្នុងតំបន់) ដោយសម្លាប់​ពីឡុតម្នាក់ ប៉ុន្តែអ្នកដំណើរ​០៦នាក់​ផ្សេងទៀតនៅរស់រានមានជីវិត។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ​ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។

ពីឡុតបើក​យន្តហោះខាងលើត្រូវបាន​គេរាយការណ៍ថា បានស្លាប់នៅក្នុង​ភ្លើងឆេះបំណែក​យន្ដហោះ ប៉ុន្តែជាសំណាង​ល្អសម្រាប់ មនុស្ស​០៦នាក់ទៀតដែលនៅរស់។ ចំណែកឯមូលហេតុ​ធ្លាក់មិនទាន់ត្រូវបញ្ជាក់​នៅឡើយទេ ខណៈយន្ដហោះ​ខ្នាត​តូចនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុ​នផលិតផ្លាស្ទិច​ប្រេស៊ីល Videplast៕