(ហ្ស៊ីមបាវ៉េ)៖ គណបក្សកាន់អំណាចហ្ស៊ីមបាវ៉េ Zanu-PF ទទួលបានអសនៈភាគច្រើននៅក្នុងសភាក្រោយការបោះឆ្នោតសកល កាលពីថ្ងៃចន្ទ ដែលជាការបោះឆ្នោតលើកដំបូងបំផុតចាប់តាំងពីការទម្លាក់លោក Robert Mugabe ចេញពីតំណែង។ នេះបើតាម ការចេញផ្សាយ BBC នៅថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។

ក៏ប៉ុន្តែនេះគ្រាន់តែជាលទ្ធផលបឋមតែប៉ុណ្ណោះ ខណៈលទ្ធផលបោះឆ្នោតប្រធានាធិបតី មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ។ ម្យ៉ាងទៀត ការប៉ះទង្គិចគ្នាក៏បានផ្ទុះឡើងផងដែរ រវាងគាំទ្រគណបក្សប្រឆាំង MDC Alliance និងប៉ូលិសក្នុងទីក្រុង  Harare នៅថ្ងៃពុធនេះ ដោយប៉ូលិសបានបាញ់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងអ្នកតវ៉ា ដែលចោទថាការបោះឆ្នោត មានការក្លែងបន្លំ។ ចំណែកឯ អ្នកឃ្លាំមើលការបោះឆ្នោតមកពីសហភាពអឺរ៉ុប ក៏យល់ថាការបោះឆ្នោតនេះមានបញ្ហាដែរ ដោយសារតែការប្រកាសពីលទ្ធផលបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតី មានរយៈពេលយូរ។

គួរបញ្ជាក់ថា គណបក្សកាន់អំណាច Zanu-PF របស់ប្រធានាធិបតីហ្ស៊ីមបាវ៉េបច្ចុប្បន្ន លោក Emmerson Mnangagwa ត្រូវ បានគេរាយការណ៍ថាទទួលបានអសនៈចំនួន១១០ រីឯគណបក្សប្រឆាំង MDC Alliance ទទួលបាន៤០ អសនៈក្នុងចំណោម អសនៈសរុប២១០ នៃសភាជាន់ទាប៕