(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ កោះឋាន​សួគ៌ម៉ាឌីវ កំពុង​ស្រូបទាញភ្ញៀវទេសចរ​ពីគ្រប់ទិសទី នៅក្នុង​ឆ្នាំ២០១៨នេះ។

 

២៖ ក្រុមហ៊ុន Apple​ ក្លាយជាក្រុមហ៊ុនដំបូងគេលើពិភពលោក ដែលមានតម្លៃ១ទ្រីលានដុល្លារអាមេរិក។

 

៣៖ នាវាពេទ្យរបស់ទ័ពជើងទឹកចិន ចូលបំពេញទស្សនកិច្ចសុច្ឆន្ទៈរយៈពេល០៨ថ្ងៃ នៅ​ប្រទេស​ដីកោះហ្វីជី (Fiji)។

 

៤៖ ​​លោក Emmerson ក្លាយជា​ប្រធានាធិបតី​ហ្ស៊ីមបាវ៉េថ្មី ខណៈក្រុមបក្ស​ប្រឆាំងដែល​មិនទទួលស្គាល់​លទ្ធផលឆ្នោតត្រូវ​បណ្តេញ​ចេញ​ពី​បន្ទប់។

 

៥៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad ទទួលជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo។

 

៦៖ គ្រោះរញ្ជួយដី​កម្រិត៦.១រ៉ិចទ័រ អង្រួន​ភាគកណ្តាល​ឥណ្ឌូណេស៊ី ប៉ុន្តែពុំបានបង្កជារលកស៊ូណាមិ និងការបំផ្លិចបំផ្លាញនោះទេ។

 

៧៖ សហរដ្ឋអាមេរិកកំពុងត្រៀម លក់សព្វាវុធតម្លៃជាង៤០ពាន់លានដុល្លារ ដល់​ប្រទេស​គុយវ៉ែត។