(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ដានជើងជាច្រើនរបស់សត្វដាយណូស័រអម្បូរ Sauropod (ពួកកវែង) កាលសម័យ Jurassic ត្រូវបានរកឃើញនៅខេត្ត Guizhou ភាគនិរតីប្រទេសចិន។

 

២៖ អនុប្រធានាធិបតីអាមេរិក ប្រកាសថា​ កងទ័ពអវកាស​​​ដែលលោក ត្រាំ​ ចង់បង្កើតឡើង នឹងត្រូវលេច​រូបរាងនៅ​អំឡុងឆ្នាំ២០២០។

 

៣៖ អគ្គលេខាធិការ UN អំពាវនាវ​ឲ្យបើកការ​ស៊ើប​អង្កេត ខណៈទ័ពអាកាស​ក្រុមចំរុះអារ៉ាប់​បើកការវាយប្រហារ ផ្តាច់ជីវិត​មនុស្ស​៥០​នាក់ និង​របួស​៧៧នាក់ នៅយេម៉ែន។

 

៤៖ ​​ប្រទេសរុស្ស៊ី​ប្រកាសពេលវេលា ដែលត្រូវបណ្តែត​នាវាបំបែក​ទឹកកក-នុយក្លេអ៊ែរ នៅសមុទ្រ​ទឹកកក​អាក់ទិក។

 

៥៖ មនុស្ស២២នាក់ បាត់បង់ជីវិត និងជាច្រើននាក់បាត់ខ្លួន ដោយសារគ្រោះទឹកជំនន់និងបំណាក់ដី នៅភាគខាងត្បូងឥណ្ឌា។

 

៦៖ ធ្លាក់ឧទ្ធម្ភាគចក្រ​នៅខេត្តភាគ​កណ្តាលជប៉ុន បណ្តាលឲ្យ​មនុស្ស​០២នាក់ស្លាប់ និងបាត់ខ្លួន០៧នាក់។

 

៧៖ រកឃើញវត្ថុបុរាណ​ជាច្រើន​ក្នុងផ្នូរបុរាណអាយុកាល​២,០០០ឆ្នាំ នៅតំបន់​ទីបេ​ប្រទេស​ចិន។