(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង​បានទាត់ចោល​រាល់សំណើទាំងអស់របស់​សហរដ្ឋអាមេរិក ស្តីពីការចាប់ផ្តើម​ដំណើរការ នៃការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។ នេះបើតាមសេចក្តីរាយការណ៍​របស់ប្រព័ន្ធផ្សព្វ​ផ្សាយ​អាមេរិក ដកស្រង់ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​​ថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។

ស្ថានីយទូរទស្សន៍ CNN បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង​បានបដិសេធ​​ចោល ចំពោះការស្នើឲ្យ​បោះបង់ចោលអាវុធនុយក្លេអ៊ែរ​​ មួយចំនួន​របស់ខ្លួននាពេលឆាប់ៗ​ខាងមុខ​ដើម្បីបង្ហាញអំពីសុឆន្ទៈ និងបានចាត់ទុកសំណើ​​​​របស់អាមេរិកថា «ដូចជាសំណើ​របស់​ក្រុម​ជន​អន្ធពាល»។

ផ្ទុយមកវិញ កូរ៉េខាងជើង​បានលើកឡើងរឿងល្អៗ​មួយចំនួន ដែលខ្លួនបានធ្វើរួចមក​ហើយនោះ ក្នុងន័យបង្ហាញពី​ចេតនាល្អ និងក្តី​ស្មោះត្រង់ប្រាកដ​ប្រជា រួមមានទាំងការសម្រេច​បញ្ឈប់ធ្វើតេស្តមីស៊ីលផ្លោង និងការប្រគល់អដិ្ឋធាតុ​ទាហានអាមេរិកជាដើម៕