(អ៉ីរ៉ាក់)៖ យោធាអាមេរិកម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៅក្នុងប្រទេសអ៉ីរ៉ាក់ នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

មូលហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធាខាងលើមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ចំណែកឯប្រភេទឧទ្ធម្ភាគចក្រយោធានេះ រួមទាំងអត្តសញ្ញាយោធាស្លាប់ និងរងរបួស ក៏មិនត្រូវបានឱ្យដឹងដែរ។ ប៉ុន្តែ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ាក់ ឧទ្ធម្ភាគចក្រនេះទំនង ជាត្រូវគេបាញ់ទម្លាក់ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង៕