(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) នៅថ្ងៃចន្ទនេះ បានអះអាងថាលេខាធិការដ្ឋាន
នយោបាយរបស់អង្គការសហប្រជាជាតិ (UN) ធ្លាប់បានចេញសេចក្ដីណែនាំជាសម្ងាត់មួយដោយហាមមិនឱ្យបណ្ដាអង្គការ
ឬស្ថាប័នស្ថិតនៅក្រោមប្រព័ន្ធដឹកនាំរបស់ខ្លួន ចូលរួមជួយរដ្ឋាភិបាលស៊ីរីក្នុងការសា្ដរសេដ្ឋកិច្ចជាតិឡើងវិញ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោកប្រមុខការទូតរុស្ស៊ី ធ្វើឡើងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសលីបង់ លោក Gebran Bassil នៅថ្ងៃចន្ទនេះ។ លោក ឡាវរ៉ូវ បានគូសបញ្ជាក់ដូច្នេះថា៖«ជាការពិតណាស់ កាលពីខែតុលា ឆ្នាំ២០១៧ លេខាធិការដ្ឋាន នយោបាយរបស់ UN បានចេញសេចក្ដីណែនាំជាសម្ងាត់មួយហាមមិនឱ្យបណ្ដាអង្គការ ឬស្ថាប័នដទៃ ដែលស្ថិតនៅក្រោមប្រព័ន្ធ ដឹកនាំរបស់ខ្លួន ចូលរួមជួយរដ្ឋាភិបាលស៊ីរី ស្ដារសេដ្ឋកិច្ចជាតិឡើងវិញ...ហើយមានតែការផ្ដល់ជំនួយមនុស្សធម៌តែមួយគត់ ដែល មិនត្រូវបានរារាំង»។
គួរបញ្ជាក់ថា សង្រ្គាមស៊ីរីបានផ្ទុះឡើងកាលពីឆ្នាំ២០១១ ហើយបើតាមលោក ស៊ីហ្គៃ ឡាវរ៉ូវ បច្ចុប្បន្នវាគឺជាពេលសហគមន៍អន្តរ ជាតិត្រូវចូលរួមស្ដារសេដ្ឋកិច្ចស៊ីរីឡើងវិញ ព្រមទំាងខិតខំប្រឹងប្រែងធ្វើឱ្យយ៉ាងណាដើម្បីឱ្យជនភៀសខ្លួនស៊ីរី ត្រឡប់មកប្រទេស កំណើតវិញ ក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន៕