(ប្រ៊ុចសែល, ប៊ែលហ្សិក)៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង បានចេញវីដេអូជាបន្តបន្ទាប់ ដើម្បីសម្តែងក្តីសោមនស្សរីករាយចំពោះវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅលើទឹកដីទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ហើយពួកគាត់បានត្រៀមខ្លួនរួចស្រេច ក្នុងការទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ នៅអំឡុងសម័យប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ដើម្បីចូលរួមកិច្ចប្រជ។អាស៊ី-អឺរ៉ុប (ASEM) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោក Donald Tush ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោក Jean Claude Juncher ប្រធានគណៈកម្មការអឺរ៉ុប៕
ខាងក្រោមនេះជាវីដេអូរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំង សម្តែងការស្វាគមន៍សម្តេចតេជោ ហ៊ុន សែន៖