(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហ៊ូ អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការជាច្រើនរូប ចុះពីនិត្យ និងអនុវត្តជាក់ស្តែងពីស្ថានភាពផ្លូវដីភក់ ឲ្យប្រែក្លាយជាផ្លូវក្រាលគ្រួសម៉ិចចំនួន២ខ្សែប្រវែង១៦០០ម៉ែត្រ ជូនពលរដ្ឋនៅក្នុងភូមិគីឡូម៉ែត្រ៤ ដោយមិនទុកឲ្យពលរដ្ឋរងគ្រោះទៅលើបញ្ហាផ្លូវលំបាកទៀតឡើយ។

លោក សាន ស៊ានហូ បានឲ្យដឹងថា «ផ្លួវ២ខ្សែនេះទទួលការខូចខាតជាច្រើនឆ្នាំមកហើយ ដូច្នេះក្នុងនាមយើងជាឪពុកម្តាយ ត្រូវចេះទទួលស្គាល់ការលំបាក សុខទុក្ខជូនពលរដ្ឋឲ្យបានល្អប្រសើរឡើងវិញ មួយណាពួកគាត់ទាំងអស់គ្នា ជាម្ចាស់សន្លឹកឆ្នោតផងដែរ»។

លោកអភិបាលក្រុង បានបញ្ជាក់ថា ផ្លូវក្រាលគ្រួសម៉ិចចំនួន២ខ្សែនេះមានប្រវែង១៦០០ម៉ែត្រ មានការចូលរួមឧបត្ថម្ភពីលោកចៅសង្កាត់ផ្សារកណ្តាល លោក គាត ហ៊ុល និងសប្បុរសជននានា ចំណែកគ្រឿងចក្រ គឺលោកផ្ទាល់តែម្តង ដើម្បីជួយពលរដ្ឋ និងការចូលរួមជាវប្បធម៌ចែករំលែកគ្នា និងគ្នាថែមទៀត។ ចំណែកឯបច្ចុប្បន្ននេះ អាជ្ញាធរនៅតែបន្តភាពអាម៉ាសលើបញ្ហាសំរាមមួយមុខនេះទៀត មិនដឹងថា ក្រុមហ៊ុននេះអនុវត្តផែនការខ្លួនឯងដល់កម្រិតណាទៀតឡើយ។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវនេះប្រជាពលរដ្ឋទាំងអស់គ្នាទទួលការលំបាកជិត២០ឆ្នាំមកហើយ ពេលភ្លៀងម្តងៗចង់ធ្វើដំណើរទៅណាមកណាម្តងៗពិបាកខ្លាំងណាស់ ហើយប្រជាពលរដ្ឋបានជឿជាក់ខ្លាំងលើលោក សាន ស៊ានហូ ព្រោះលោកធ្វើអ្វីៗជាច្រើន និងអ្វីដែលធ្វើមិនបានតែលោកធ្វើបាន មិនទុកឲ្យប្រជាពលរដ្ឋពិបាកឡើយ៕