(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានទទួលមរណភាព នៅម៉ោង៩៖១០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។ នេះបើតាមសាច់ញាតិ និងជំនួយការផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជា ម៉ន ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ។
បច្ចុប្បន្នសពរបស់លោកឧត្តមសេនីយ៍ឯក ជា ម៉ន កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប៕