(សៀមរាប)​៖ សម្រាប់ស្ដ្រីដែលមានសំណាង បានឈ្នះរង្វាន់១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ម្នាក់នេះមានឈ្មោះ ឃន់ ឡា អាយុ៤0ឆ្នាំ បច្ចុប្បន្នជាស្ដ្រីមេផ្ទះ ដោយមានគ្រួសារជាអ្នកស៊ីឈ្នួល បើកទូកដឹកភ្ញៀវទេសចរ នៅបឹងទន្លេសាប ជាពលរដ្ឋរស់នៅភូមិ៥ ឃុំចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាន អ្នកស្រី បានឲ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីសម្រាកពីការរៀបចំផ្ទះ និងដាំស្លររួច អ្នកស្រីបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន ដែលមាន លក់នៅពីមុខផ្ទះទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះ អ្នកស្រីពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង​ ហើយបានស្រែកប្រាប់អ្នកជិតខាង ឲ្យបានដឹង និងជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ ដែលមាននៅនឹងគម្របដបស្រាប់។

អ្នកស្រី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ អ្នកស្រី នឹងយកទៅសង់បំណុលធនាគារ និងទិញដីសង់ផ្ទះឲ្យបានសមរម្យ ព្រោះបច្ចុប្បន្នផ្ទះស្ថិតនៅ ក្នុងទឹកពិបាករស់នៅ ហើយសល់ប៉ុន្មានយកទៅបង្កើតមុខរបរ ដើម្បីទំនុកបម្រុងជីវភាពគ្រួសារឲ្យល្អប្រសើរទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ដែលតែងគាំទ្រផលិតផលតែបៃតង អ៊ីឈីតាន់ ក្រុមហ៊ុនបានបង្កើនរង្វាន់ធំ នូវទឹកប្រាក់១០០លានរៀល រហូតដល់៥០រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន៥០គ្រឿង, រង្វាន់ i-phone ចំនួន៥០គ្រឿង, រួមជាមួយរង្វាន់តែបៃតង អ៊ីឈីតាន់ ហ្វ្រី (Free) ចំនួន៥,០០០,០០០ (៥លាន)រង្វាន់។ រួសរាន់ឡើង អ្នកក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក៕