(ភ្នំពេញ)៖ ក្រុមហ៊ុនលក់ទូរស័ព្ទ Meizu​ បានបញ្ចេញទូរស័ព្ទម៉ូដែលថ្មី MEIZU C9។ ម៉ូដែលថ្មីនេះ ចេញមិនទាន់បាន១សប្ដាហ៍ផង មានការកុម្ម៉ង់រហូតដល់អស់ពីស្ដុកទៅហើយ។

ស្មានហ្វូន MEIZU C9 ជាប្រភេទទូរស័ព្ទមានលក្ខណៈពិសេសដូចជា៖ បច្ចេកវិទ្យាស្កេនមុខដោះសោរ (Facial Unlock) ប្រើប្រាស់ CPU 4 គ្រាប់សំរាប់ដំណើរការមានថាមពលថ្មធំ ៣០០០mAh ដំណើរការដោយប្រព័ន្ធ Android Oreo 8.1 និងមានរ៉េម 2GB ជាមួយអង្គផ្ទុកទិន្នន័យ16GB។

ម៉ូដែល MEIZU C9 ថ្មីនេះលក់ក្នុងតម្លៃត្រឹមតែ៨៨ដុល្លារប៉ុណ្ណោះ ព្រមទាំងមានការថែមជូន កាស, កញ្ចក់ការពារ និង សំបកការពារផងដែរ។ លើសពីនេះម៉ូឌែលថ្មី MEIZU 16th 6GB/64GB ក៏ទើបតែមកដល់កម្ពុជានាពេលថ្មីៗនេះដែរ ជាមួយតម្លៃ៤៩០ដុល្លារ និងមានការថែមជូន Mini Speaker ipower BS-01 ស្ក្រីនការពារ និងសំបកការពារ រីឯ MEIZU 16th 8GB/128GB តម្លៃ ៥៥០ដុល្លារវិញមានបន្ថែមជូន Speaker ipower BS-03 ស្ក្រីនការពារ និងសំបកការពារផងដែរ៕