(កំពង់ស្ពឺ)៖ ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ ទឹម សាវ៉េត អាយុ៣២ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រស្បែកជើង វីនស្តា ស៊ូ រស់នៅភូមិព្រៃរោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានសំណាងបានឈ្នះរង្វាន់ធំ នូវចំនួនទឹកប្រាក់២០លានរៀល ពីថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ម្នាក់ទៀតហើយ។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានដោយផ្ទាល់ អ្នកនាង ទឹម សាវ៉េត ដែលក្លាយជាម្ចាស់ទឹកប្រាក់២០លានរៀល បានប្រាប់ឲ្យដឹងថា តាំងពីយូរមកហើយ អ្នកនាងតែងគាំទ្រ និងប្រើប្រាស់ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ជាប្រចាំព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឲ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ។

ប៉ុន្តែកាលពីពេលកន្លងទៅនេះ បន្ទាប់ពីប្រើថ្នាំដុសធ្មេញអស់ អ្នកនាងបានទិញថ្នាំដុសធ្មេញផ្កាឈូក២មកប្រើទៀត ដែលមានលក់នៅរោងចក្រស្រាប់ ហើយកោសស្ទីកគ័រក្នុងប្រអប់ ក៏ឃើញមានរង្វាន់២០លានរៀលតែម្ដង។ ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍រីករាយជាខ្លាំង និងបានប្រាប់ក្រុមគ្រួសារ ហើយបានទូរស័ព្ទប្រាប់ដំណឹង ដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅក្នុងប្រអប់តែម្ដង។

អ្នកនាង ទឹម សាវ៉េត បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំ ២០លានរៀលនេះ អ្នកនាងនឹងយកមួយចំនួន ទៅសងបំណុលគេ ហើយទុកមួយចំនួនទៀត សម្រាប់ដោះស្រាយជីវភាពទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ បានបង្កើតកម្មវិធីពិសេស ជាមួយប្រាក់រង្វាន់ធំ ២០លានរៀលមានរហូតដល់៥០រង្វាន់ ម៉ូតូ HONDA Dream មានចំនួន៥០គ្រឿង ទូរស័ព្ទ iPhone មានចំនួន៥០គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក២ រាប់លានប្រអប់ទៀត។ សូមព្យាយាម រង្វាន់ធំ២០លានរៀលបន្ទាប់ទៀត អាចជារបស់អ្នក។ ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ៕