(ភ្នំពេញ)៖ កាលពីពាក់កណ្តាលខែតុលា កន្លងទៅនេះ ក្រុមហ៊ុនសាមសុង បានដាក់បង្ហាញបង្អួតសម្រស់រូបរាង ដ៏គួរឲ្យទាក់ទាញរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន គឺ Galaxy A7 & A9 នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្នុងនោះផងដែរ Galaxy A7 បានមកដល់កម្ពុជាហើយ ព្រមទាំងទទួលបានការគ្រាំទ្រខ្លាំងពីសំណាក់អតិថិជន។

ដោយឡែក នៅឡើយតែ Galaxy A9 ដែលមានកាមេរ៉ាខាងក្រោយ រហូតដល់ទៅ៤គ្រាប់ បូកសមជាមួយរូបរាងយ៉ាងស្លីម ស្អាត ហើយមើលទៅកាលីប ទាន់សម័យ ស័ក្កិសមជាមួយអ្នកប្រើប្រាស់សម័យឌីជីថល ជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូបតែម្តង ព្រោះថាសមត្ថភាពរបស់វាប្រៀបបាន ដូចជាអ្នកកំពុងមានកាម៉េរាមួយដ៏ឆ្នើម នៅក្នុងដៃផងដែរ។

ការទន្ទឹមរងចាំ របស់អតិថិជន ដែលជាហ្វែនស្មាតហ្វូនត្រកូល Galaxy A ទាំងអស់នឹងទទួលបានបទពិសោធន៍ ថ្មីស្រឡាងមួយទៀតក្នុងពេលឆាប់ៗ, Galaxy A9 នឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជា នៅខែវិច្ឆិកានេះហើយ ដែលអមជាមួយសមត្ថភាពអស្ចារ្យជាច្រើនដ៏ទាក់ទាញ បើតាមប្រភពពត៌មាន ដែលទទួលបានពីក្រុមហ៊ុនសាមសុង។

សូមរង់ចាំមើលទាំងអស់គ្នា ពីសមត្ថភាព និងភាពអស្ចារ្យដែលត្រកូល Galaxy A មួយនេះនឹងបង្ហាញជូនដល់អ្នកគាំទ្រនៅក្នុងខែនេះ៕