(ភ្នំពេញ)៖ កាន់តែពិសេសសម្រាប់អតិថិជន ដែលចូលចិត្ដពិសាកាហ្វេ Amazon ដោយពេលខ្លះរវល់នឹងបំពេញកិច្ចការងារ រៀនសូត្រ ធ្វើកិច្ចការជាស្ដ្រីមេផ្ទះ ចង់ពិសាកាហ្វេ ដែលខ្លួនចូលចិត្ដ មិនបានសោះ ព្រោះទម្រាំតែទំនេរ គឺគេបិទហាងទៅហើយ។

ប៉ុន្ដែពេលនេះ លោកអ្នកអាចរកពិសាបានគ្រប់ពេល, ហាងកាហ្វេ Amazon សាខាងមាត់ទន្លេ ដែលបានបើកដំណើរការជាច្រើនឆ្នាំមកនេះ បានពង្រីកសក្ដានុពលរបស់ខ្លួន ក្នុងការបំពេញតំរូវការរបស់អតិថិជន ដោយបើកលក់ ២៤ម៉ោង លើ២៤ម៉ោង ជារៀងរាល់ថ្ងៃ។

នេះជាឱកាសដ៏ល្អសម្រាប់អតិថិជន ដែលចង់ពិសាកាហ្វេ មានរសជាតិឈ្ងុយឆ្ងាញ់ ទេសភាពជុំវិញ ពោរពេញទៅដោយបរិយាកាសល្អបរិសុទ្ធ តាមដងមាត់ទន្លេ ដ៏រ៉ូមែនទិក ២៤ម៉ោង លើ២៤ម៉ោង ពិសេសពេលរាត្រី អាកាសធាតុដ៏សែនត្រជាក់នៅមាត់ទន្លេ, សម្រាប់កន្លែងចតរថយន្ដក្រោមដី ក៏ធំទូលាយ។

ទន្ទឹមនឹងនោះ ទីតាំងហាងកាហ្វេ Amazon សាខាមាត់ទន្លេនេះ ជាសាខាមួយ ដែលអមដោយការរចនា ស្អាតប្លែកអារម្មណ៍ សេវាកម្មរហ័សទាន់ចិត្ដ អ៊ីនធឺណែតល្បឿនលឿន ងាយស្រួលធ្វើកិច្ចការងារ ពិសេស សម្រាប់បងប្អូនសិស្ស-និស្សិត ដៃគូការងារ និងវិនិយោគិនផងដែរ។

លើសពីនេះ Amazon សាខាមាត់ទន្លេនេះ ជាទីតាំងមួយ ដែលអតិថិជនចូលចិត្ដ ព្រោះថាអាចពិសាបណ្ដើរ អាចមើលទេសដ៏ស្រស់ស្អាតបណ្ដើរ ដែលជួយបន្ធូរអារម្មណ៍ ពីការនឿយហត់ការងារបានច្រើន។

ម្យ៉ាងទៀតនោះ ហាងកាហ្វេ Amazon សាខាមាត់ទន្លេនេះ ជាទីតាំងកន្លែងទេសចរណ៍ដ៏ធំ ក្នុងទីក្រុងភ្នំពេញ ដែលមានទាំងភ្ញៀវទេសចរណ៍ខ្មែរ និងបរទេស អាចដើរមើលទេសភាពជុំវិញមាត់ទន្លេ ឬព្រះបរមរាជវាំងហើយ អាចពិសាកាហ្វេ ​ដែលខ្លួនចូលចិត្ដទៀតផង ។ពិសេសក្នុងឱកាសពិធីបុណ្យជាតិផ្សេងៗ ដូចជាព្រះរាជពិធីបុណ្យអ៊ុទូកជាដើម លោកអ្នកអាចមើលការប្រណាំងទូក ពីហាងហ្វេមួយនេះបាន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា បានគាំទ្រកាហ្វេ Amazon កាន់តែខ្លាំង, ដូចនេះហើយ ហាងកាហ្វេ​ Amazon ក៏បានមានវត្ដមានកាន់តែច្រើនរហូតដល់ទៅ ចំនួន១០០សាខាឯណោះ ប៉ុន្ដែមានតែសាខាកាហ្វេ Amazon មាត់ទន្លេមួយគត់ ដែលបើកលក់២៤ម៉ោង លើ២៤ម៉ោង៕