(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់អាមេរិក កុំឱ្យសម្លាប់និងធ្វើបាបកម្ពុជាតទៅទៀត, កម្ពុជាដាច់ខាតមិនឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីឡើយ (ចុចអាន)

២៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាអភិបាលខេត្តព្រះសីហនុ ត្រូវស្ដារមុខមាត់និងកិត្តិនាមខេត្តឡើងវិញ និងត្រូវបង្ក្រាបរាល់អ្នក​បង្កបទល្មើសទាំងអស់​ (Video inside) (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ការហាមចាក់ដីចូលសមុទ្រមិនមែនហាមឃាត់ទាំងអស់នោះទេ កន្លែងខ្លះក៏ត្រូវមានការអនុញ្ញាតឲ្យមានរៀបចំថ្ម ដើម្បីទប់រលកបង្កើតជាឆ្នេរសម្រាប់លេងកម្សាន្ត (Video inside) (ចុចអាន)

៤៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងរដ្ឋមន្ដ្រី២រូប ដាច់ខាតមិនឲ្យ​ការបង្ហូរទឹកកខ្វក់ចូលសមុទ្រ (ចុចអាន)

៥៖ សម្តេចតេជោ ហ៊ុន សែន ផ្តាំអ្នកលេង Facebook កុំឱ្យច្រឡំថា សម្តេចគាំទ្រពួកគេរឿងវាយប្រហារខេត្តព្រះសីហនុ ដូចព្យុះស៊ូណាមិ (Video inside) (ចុចអាន)

៦៖ លោក គង់ គាំ ត្រៀមខ្លួនរួចហើយ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ (ចុចអាន)

៧៖ លោក អ៊ូ ច័ន្ធរ័ត្ន ប្រាប់លោក សម រង្ស៉ី កុំឱ្យធ្វើការសម្រេចជំនួស អតីតថ្នាក់ដឹកនាំ CNRP ១១៨នាក់ ជុំវិញរឿងទទួលយកការដកបម្រាមនយោបាយ (ចុចអាន)

៨៖ សម្តេចក្រឡាហោម ស ខេង ច្រានចោលព័ត៌មានទទួលយកអ្នកទោសវៀតណាមពីប្រទេសថៃ (ចុចអាន)

៩៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយមិនគោរពសាលដីកា មិនត្រឹមតែមិនលើកលែងទោសឱ្យទេ តែត្រូវជាប់គុកថែមទៀត (Video inside) (ចុចអាន)

១០៖ តុលាការកាត់ទោសមេសហជីព៦រូបឱ្យជាប់គុក ៣០ខែ តែមិនអនុវត្តទោសឡើយ (ចុចអាន)