(ភ្នំពេញ)៖ រយៈពេល២ថ្ងៃទី១៨ និង១៩ ខែ ឆ្នាំ២០១៨ ក្រុមគយចល័ត ដឹកនាំដោយលោក ព្រាប គារ៉ាត បើកប្រតិបត្តិការបង្រ្កាបរថយន្ដអត់ពន្ធបានចំនួនជាង២០គ្រឿង។ កិច្ចប្រតិបត្តិការនេះ បានធ្វើឡើង ក្រោមការចង្អុលបង្ហាញ ពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋាន បង្ការនិងបង្រ្កាបបទល្មើសគយ ដែលចុះដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត ប្រធានតំបន់៦ និងលោក ជង់ សត្តពល ប្រធានតំបន់១ សហការណ៍ជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតម្រួតបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ បានចុះចាប់រថយន្តគ្មានពន្ធ ពាក់ស្លាកលេខ ខ.ម និង ន.ប ហើយគ្មានចុះ ក្នុងបញ្ជីទ្រព្យរដ្ឋបានចំនួនជាង២០គ្រឿង។
ប្រតិបត្តិការចាប់នេះបានធ្វើឡើងក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕