(ភ្នំពេញ)៖ ពិតជាពិសេសសម្រាប់អតិថិជន អាចចំណេញរហូតដល់៣ម៉ឺនដុល្លារភ្លាមៗ ពីគម្រោងថ្មីបុរី ប៉េង ហួត ដឹស្ដា មុនីរ៉ាហ៍ សូមប្រញាប់ឡើងតម្លៃពិសេសនេះ នឹងផុតកំណត់នៅខែមករា ឆ្នាំ២០១៩នេះ។

គម្រោងថ្មីរបស់បុរី ដឹស្តា មុនីរ៉ាហ៍ មានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ ៦A ចំងាយ៥០០ម៉ែត្រ ពីសាលាកសិកម្មព្រែកលាប លាតសន្ធឹងលើផ្ទៃដី៨ហិចតា នៅលើទីតាំងភូមិសាស្ត្រល្អ និង អាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើឲ្យការរស់នៅប្រកបដោយ បរិយាកាសបរិសុទ្ធបែបធម្មជាតិ។

គម្រោងនេះបានអភិវឌ្ឍលំនៅដ្ឋានរចនាបថថ្មី ដែលរួមបញ្ចូលរចនាបថខ្មែរ និងបរទេសប្រណីតៗច្រើនប្រភេទ ដើម្បីបំពេញតម្រូវការអតិថិជនរួមមាន៖ វីឡាឃ្វីនម៉ូតថ្មី, វីឡាព្រីន, វីឡាភ្លោះ, វីឡាកូនកាត់ និងហ្សបហោស៍សម្រាប់ប្រកបអាជីវកម្ម នៅលើផ្លូវជាតិលេខ៦A ផ្ទាល់តែម្តង។

លំនៅដ្ឋានទាំងនេះសាងសង់ឡើង ដោយយកចិត្តទុកពីវិស្វករជំនាញ ដែលផ្ដោតលើគុណភាពខ្ពស់, ភាពច្នៃប្រឌិត, សោភ័ណភាព និងផាសុកភាពក្នុងការរស់នៅ ស្នាដៃទាំងនេះក៏មានការកោតសរសើរ មិនដាច់ពីមាត់ពីសំណាក់អតិថិជន។

បច្ចុប្បន្ននេះតំបន់ជ្រោយចង្វារ ក្លាយជាតំបន់អ៊ូអរប្រជុំជនប្រមូលផ្តុំទៅដោយកីឡាដ្ឋាន, សួនកំសាន្ត, ផ្សារទំនើប, ធនាគារ, សាលារៀន, មន្ទីរពេទ្យ, ភោជនីយដ្ឋាន ព្រមទាំងហាងទំនិញជាច្រើន។ កត្តាទាំងនេះជាសញ្ញាអំណោយផល ដល់ការធ្វើអាជីវកម្ម និងរស់នៅ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ខ្វាត់ខ្វែង ងាយស្រួលក្នុងការធ្វើដំណើរ។

សូមបញ្ជាក់ថា ដោយសម្លឹងឃើញសក្តានុពល ក្នុងតំបន់នេះបុរី ប៉េង ហួត បានវិនិយោគសំណង់លំនៅដ្ឋានចំនួន២គម្រោង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងតំបន់ព្រែកលាប។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០១៥ ៩០៦ ៧៨៩ ឬតាមរយៈ Email៖ sale@penghuoth.com និងចូលទៅកាន់គេហទំព័រ Facebook www.facebook.com/boreypenghuothgroup  ឬក៏អញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕